ត្រឡប់ក្រោយ

លោក ហ៊ុន សែន ប្រតិកម្ម​សារ​ឃោសនា​នយោបាយ​បក្ស​ប្រឆាំង

 

 លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​​ម្សិលមិញ​បាន​ប្រតិកម្ម​ចំពោះ​សារ​នយោបាយ​ឃោសនា​របស់​គណបក្ស​     សង្គ្រោះ​ជាតិ​ដែល​មាន​លក្ខណៈ​មិន​ស្មោះត្រង់ ញុះញង់ និង​លាប​ពណ៌​ដែល​ជា​ពាក្យ​សម្ដី​អាច​បង្ក​ទៅ​​ជា​សង្គ្រាម​រវាង​គ្នា​ និង​គ្នា​។ប្រតិកម្ម​នេះ​ធ្វើ​ឡើង ខណៈ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស ឃុំ-សង្កាត់ កំពុង​​ដំណើរការ​ដោយ​គណបក្ស​​នយោបាយ​ចំនួន​ ១២ ​ចូលរួម​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​នៅ​ថ្ងៃ​ទី​ ៤ ខែ​មិថុនា ខាង​មុខ​នេះ​។នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រិស្ដបរិស័ទ​ប្រមាណ​ជា​បួន​ពាន់​នាក់​នៅ​មជ្ឃមណ្ឌល​កោះពេជ្រ លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ថា​៖ «​សង្គ្រាម​ងាយ​ផ្ទុះ​ណាស់ ខ្ញុំ​បាន​និយាយ​ពី​សង្គ្រាម និង​សន្តិភាព​ច្រើន​ហើយ អ្នក​ខ្លះ​គេ​និយាយ​ថា​គេ​អត់​កាំភ្លើង​ទេ ដូច្នេះ​សង្គ្រាម​វា​មិន​កើត​ទេ តែ​ខ្ញុំ​សូម​រំឭក​ថា​អត់​មាន​កាំភ្លើង​ក៏​សង្គ្រាម​វា​កើត​មាន​ដែរ សម្ដី​របស់​អ្នក​ដែល​ជេរ​ថា​ក្បត់​ជាតិ ការ​ប្រមាថ​មក​លើ​គណបក្ស​​ប្រជាជន (​ថា​) អស់​មនុស្ស​ហែ យក​យួន​មក​ហែ នេះ​ហើយ​ជា​សម្ដី​សម្រាប់​បង្កើត​សង្គ្រាម បើ​គណបក្ស​ប្រជាជន​អត់ធ្មត់​មិន​បាន​ហើយ​ទៅ​ដល់​ផ្ទះ​អ្នកឯង​ហើយ​ដុត​ផ្ទះ​អ្នក​ឯង​ចោល នោះ​ហើយ​ជា​អ្វី​»​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/Hnp4HQ

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា