ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយគ្រឹស្ទបរិស័ទ្ធ នៅព្រឹកថ្ងៃទី២៥ ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា រដ្ឋាភិបាលបានបញ្ជាឲ្យត្រៀមកងកម្លាំងរួចរាល់ហើយ ដើម្បីទប់ស្កាត់ភាពចលាចលណាមួយ ដែលអាចកើតឡើងនៅទីតាំងតំបន់ស្ទឹងមានជ័យ សម្រាប់ការបោះឆ្នោតក្នុងអាណត្តិនេះ។ «អត់ឲ្យ(មានចលាចល)កើតឡើងទេ បើវាទៅជាស្អីទៅៗ ខ្ញុំបញ្ជាកម្លាំងរួចហើយ ឲ្យដាក់ហើយ»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន សែន។
គួររំឮកថា កាលពីអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣ កន្លងមក តំបន់ស្ទឹងមានជ័យ ជាទីតាំងដែលមានភាពចលាចល និងផ្ទុះការតវ៉ាយ៉ាងខ្លាំង ដោយមានការដុតឡានប៉ូលិសជាច្រើនគ្រឿង និងមានការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងជនជាតិវៀតណាម ដែលមានឈ្មោះបោះឆ្នោតផងដែរ៕
ប្រភព៖ថ្មីៗ