ត្រឡប់ក្រោយ

សមត្ថកិច្ចឧត្តរមានជ័យឃាត់ក្បួនរថយន្តបក្សសង្គ្រោះជាតិ​សួររកលិខិតអនុញ្ញាតពី គ.ជ.ប​

 

សមត្ថកិច្ចនៅស្រុកចុងកាល់​ខេត្តឧត្តរមានជ័យបានឃាត់ ក្បួនរថយន្តរបស់ប្រជាពលរដ្ឋជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ​ នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីសាកសួរលិខិតរកលិខិតស្នាមអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។​តាមវីឌីអូ ដែលព្រះតេជគុណ លួន សាវ៉ាត ផ្សព្វផ្សាយបានឲ្យដឹងថា ក្បួនរថយន្តពលរដ្ឋទាំងនោះមានបំណងធ្វើដំណើរទៅកាន់ក្រុងសំរោងដើម្បីស្តាប់ការថ្លែងសារនយោបាយរបស់លោក កឹម សុខា ប៉ុន្តែសមត្ថកិច្ចរារាំង។​តាមវីឌីអូនោះ សមត្ថកិច្ចថ្លែងថា មូលហេតុដែលស្កាត់រថយន្តទាំងនោះ ដោយសារតែសកម្មជនបក្សប្រឆាំងបានបើកសំឡេងឃោសនាគោលនយោបាយ ហើយលោកថា នោះជាបញ្ជាពីអធិការនគរបាល។

ប្រភព៖VOD

https://goo.gl/wkxWl0

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា