ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងប្រាប់ពលរដ្ឋថា បើសិនជាមិនចង់ឱ្យមានបញ្ហារឿងផលិតផល
កសិកម្មរបស់ប្រជាពលរដ្ឋខ្មែរទេ គួរណាតែបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិ ។លោក កឹម សុខា បានបញ្ជាក់ទៀតថា ប្រសិនណាបើពលរដ្ឋនៅតែចង់ឱ្យបញ្ហាតម្លៃកសិផលរបស់ប្រជាពលរដ្ឋខ្មែរ គ្មាន
ទីផ្សារ ឬមានទីផ្សារហើយ តែតម្លៃថោកហួសពេក នោះពលរដ្ឋក៏អាចបោះឆ្នោតឱ្យគណបក្សអ្នកដដែលបានដូចគ្នាដែរ។
លោក កឹម សុខា បានថ្លែងបន្តទៀតថា មុននឹងពលរដ្ឋបោះឆ្នោតឱ្យមេឃុំណាមួយ គណបក្សនយោបាយណាមួយ ត្រូវ
តែពិនិត្យមើលពីគោ លនយោបាយឱ្យបានច្បាស់លាស់ ជៀសវាងក្រោយដឹកនាំហើយ បង្កបញ្ហាដល់ពលរដ្ឋ ហើយអាច
ក្លាយទៅជារឿងដែលស្ដាយក្រោយ៖ « បើបងប្អូនចង់បានជីវភាពប្រសើរ ឡើង បោះឱ្យគណបក្សណា ដែលមានគោល
នយោបាយដើម្បីដោះស្រាយជីវភាពជូនបងប្អូន » ។លោក កឹមសុខា ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងយុទ្ធនាការដង្ហែក្បួនឃោសនារកសម្លេងឆ្នោតកាលពីពេលថ្មីៗកន្លងទៅនេះ ។
ប្រភព៖VIM