គណបក្សសង្គ្រោះជាតិ ស្នើរឱ្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ជួយអន្តរាគមន៍ដល់កម្មករ កម្មការនី និងនិយោជិតបានឈប់សំរាកយ៉ាងតិច ៣ថ្ងៃដើម្បីទៅចូលរួមបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំសង្កាត់។យោងតាមលិខិតរបស់គណបក្សសង្គ្រោះជាតិចុះផ្សាយកាលពីល្ងាចថ្ងៃទី ២៦ម្សិលមិញនេះបានស្នើរទៅគ.ជ.បជួយអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធ និងក្រសួងការងារ សម្រួលថ្ងៃឈប់សំរាកយ៉ាងតិច ៣ថ្ងៃដល់កម្មករ កម្មការនី និងនិយោជិតដើម្បីទៅចូលរួមបោះឆ្នោតថ្ងៃទី ០៤ ខែមិថុនា ខាងមុខនេះ។ការស្នើរសុំអន្តរាគមន៍ដូច្នេះគណបក្សសង្គ្រោះជាតិបានអះអាងថាកម្មករ កម្មការនី និងនយោជិតមួយចំនួនត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅតាមខេត្តកំណើតរបស់ខ្លួន។
ប្រភព៖VOD