ត្រឡប់ក្រោយ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ គាំទ្រក្រសួងការពារជាតិ រឿងទាត់ចោលសេចក្តីថ្លែងការណ៍ ខុមហ្វ្រែល និងអង្គការមួយចំនួន ស្នើឱ្យ គ.ជ.ប ព្រមានដល់កងទ័ព

 

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសគាំទ្រទាំងស្រុងដល់ សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការពារជាតិ ជុំវិញការទាត់ចោលសេចក្តីថ្លែងការណ៍មួយរបស់ ខុមហ្វ្រែល និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានរិះគន់ធ្ងន់ធ្ងរទៅលើមន្រ្តីជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចំពោះការព្រមានបង្រ្កាបលើជនបង្កអសន្តិសុខ ក្នុងអំឡុងពេលបោះឆ្នោត។ការបង្ហាញជំហររបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ដោយបានហៅសេចក្តីថ្លែងការណ៍របស់ខុមហ្វ្រែល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៧​ថាជាការបង្គាប់មកលើកងយោធពលខេមរភូមិន្ទ ការលាបពណ៌ និងប្រមាថមាក់ងាយដល់កិត្តិយស តួនាទី​ ព្រមទាំងភារកិច្ចរបស់កងទ័ពកម្ពុជា ដែលធ្វើឱ្យក្រសួងការពារជាតិ មិនអាចទទួលយកបានឡើយ។

ប្រភព៖Fresh news

https://goo.gl/mu8l3G

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា