ត្រឡប់ក្រោយ

គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយ និងសកម្មជន កុំប្រើពាក្យអសីលធម៌ ប្រមាថ មាក់ងាយ នាំឲ្យជះឥទ្ធិពលអាក្រក់ដល់ការ​បោះឆ្នោត

 

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) ​បាន​ណែនាំ​ដល់​គ្រប់​គណបក្ស​នយោបាយ ​ក៏ដូចជា​អ្នកគាំទ្រ​រក្សា​ឲ្យបាន​នូវ​ក្រមសីលធម៌ ​ចៀសវាង​ការប្រើ​ពាក្យ​អសីលធម៌ ​ប្រមាថ ​និង​មាក់ងាយ ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ​ដែល​នាំឲ្យ​ជះឥទ្ធិពល​ការ​អាក្រក់​ដល់​ការបោះឆ្នោត​។​

សេចក្តីអំពាវនាវរបស់ គ.ជ.ប នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ បានឱ្យដឹងថា គណបក្ស នយោបាយ បេក្ខជន និង ភ្នាក់ងារ គណបក្សនយោបាយទាំងអស់នៅកម្ពុជា ត្រូវអនវុត្តឱ្យបានម៉ឹងម៉ាត់ តាមមាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា