អាជ្ញាធរខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាលខណ្ឌ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះទៅកាត់ និងដកស្លាក ស្ទឹកគ័រ របស់គណបក្សសង្គ្រោះជាតិ ដែលបានបំពានច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហាមមិនឲ្យគណបក្សនយោបាយយកស្លាកទៅបិទនៅដើមឈើ និងបង្គោលភ្លើងជាដាច់ខាត។លោក ចាប ឌីណា នាយករងរដ្ឋបាលសាលាខណ្ឌ ដែលដឹកនាំការងារនេះផ្ទាល់ បានឲ្យដឹងថា មុនកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅបក និងដកហូតស្លាកគណបក្សសង្គ្រោះជាតិនេះ បានជូនដំណឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរយៈពេល៣ថ្ងៃមកហើយ ដែលយុទ្ធនាការនេះ មិនមែនផ្ដោតសំខាន់តែទៅលើ ស្លាកគណបក្សនយោបាយនោះទេ ពោលគឺបកទាំងអស់នូវស្លាកផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។
ប្រភព៖Fresh news