ត្រឡប់ក្រោយ

CNRP៖អនាគតប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់គណបក្សសង្គ្រោះជាតិ គ្មានទេសង្គ្រាម រវាងខ្មែរ និងខ្មែរ

 

 

 លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ(CNRP)បានថ្លែងក្នុង យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំនាព្រឹកថ្ងៃ ២៧ខែឧសភាឆ្នាំ២០១៧នេះថា អនាគតប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់គណបក្សសង្គ្រោះជាតិ គ្មានទេសង្គ្រាម រវាងខ្មែរ និងខ្មែរ ហើយគណបក្សសង្គ្រោះជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍ អហិង្សា មិនគុំគួនសងសឹក និងមិនប្រើប្រាស់កម្លាំង ប្រដាប់អាវុធ ដើម្បីបង្ក្រាប ឬ គំរាមខ្មែរគ្នាឯង ។លោក កឹម សុខា បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា" ខ្ញុំយល់ឃើញថានៅកម្ពុជាយើងនេះ វាមិនអាចវិល ទៅកើតមានអ្វីដែលអាក្រក់ ជាងកន្លងមកនេះទេនៅពេលគណបក្ស សង្គ្រោះជាតិឈ្នះព្រោះគណបក្សសង្គ្រោះជាតិយល់ច្បាស់ណាស់ថា ទុក្ខវេទនានិងភាពហិនហោច របស់ប្រទេសជាតិយើង កើតឡើង​ដោយសារខ្មែរបែកបាក់គ្នា។ ការបែកបាក់គ្នាកន្លងមកនេះ គឺដោយសារកំហឹងនយោបាយ ហើយឈានទៅប្រើប្រាស់ កម្លាំងប្រដាប់អាវុធរៀងៗខ្លួន"។ 

ប្រភព៖ដើមអម្ពីល

https://goo.gl/ZtwAEH

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា