មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលម្នាក់បានឱ្យដឹងថា គោលការណ៍ទម្លាក់ថវិកាចំនួន៥០ម៉ឺនដុល្លារទៅឃុំ /សង្កាត់ របស់គណបក្សសង្រ្គោះជាតិដើម្បីធ្វើការអភិវឌ្ឍនៅថ្នាក់មូលដ្ឋានអាចទៅរួច ។រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារិទ្ធិ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកដោយផ្ទាល់នៅព្រឹកថ្ងៃទី
២៩ ឧសភា នេះថា គោលការណ៍នេះ ថ្វីបើហាក់ពិបាកមែន ប៉ុន្តែបើនិយាយទៅស្ដាប់ក៏ពិរោះ ហើយអាចទៅរួចដែរ ។
យ៉ាងណាលោក ខៀវ កាញ្ញារិទ្ធិ បានចំអកបែបហៅអ្នកដាក់ចេញនូវគោលការណ៍នេះថា ជាប្រភេទមនុស្ស « គំនិតសេដ្ឋី
មារយាទខ្ញុំគេ » ។ ៖ « និយាយពីរឿងលុយចែកប្រចាំឆ្នាំ ៥០ ម៉ឺនដុល្លារ រាបស្មើទៅគ្រប់ឃុំទោះតូចឬធំប៉ុណ្ណាក្តី ស្តាប់
ទៅពិរោះម្យ៉ាងដែរហើយក៏ទាក់ទាញម្យ៉ាងដែរ ពិតមែនតែថាអាច ផ្លូវពីឃុំមួយទៅឃុំមួយមិនបានជាប់គ្នាជាបណ្តាញ
network របស់ជាតិក្តី នោះគឺមិនត្រូវឈឺក្បាលជួសឃុំដែរ » ។
ប្រភព៖VIM