ត្រឡប់ក្រោយ

លោក កឹម សុខា ៖ អ្នកថាបក្សសង្គ្រោះជាតិ សន្យាខ្យល់ គឺជាអ្នកមិនដឹងខ្យល់

 

 

 ថ្លែងនៅចំពោះមុខសកម្មជន ក្នុងយុទ្ធនាការស្វែង រកសំឡេងឆ្នោត លោក កឹម សុខា ប្រធាន គណបក្សសង្រ្គោះជាតិ បានវាយប្រហារ ទៅកាន់អ្នក ដែលនិយាយថា គណបក្សសង្គ្រោះជាតិ លើកឡើង ពីគោលនយោបាយ របស់បក្សពេលជាប់ឆ្នោត ជាសន្យាខ្យល់នោះ អ្នកនិយាយនោះហើយ ដែលមិនដឹងខ្យល់។ការលើកឡើងរបស់មេបក្សប្រឆំាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ធ្លាប់បានអះអាង ថា អ្វីដែលគណបក្សប្រឆាំង និយាយពីការធ្វើអ្វីមួយពេលជាប់ឆ្នោត គឺជាការសន្យាខ្យល់តែប៉ុណ្ណោះ។លោក កឹម សុខា បានលើកឡើង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកអូររំាងឪ  ខេត្តត្បូងឃុំ នាព្រឹក ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៧ ថា “អ្នកណាដែលកាន់លុយ អ្នកនោះជាអ្នកអភិវឌ្ឍន៍  មិនមែននិយាយថា ជាការ សន្យាខ្យល់ទេ គឺនិយាយមិនខ្យល់។  វាមិនដែលគណបក្សណាក៏ដោយក្នុងពិភពលោក  មិនទាន់ដឹកនំា រដ្ឋាភិបាល ឲ្យគ្នាទៅធ្វើអ្វីកើត   អីចឹងបានខ្ញុំថាអត់ដឹងខ្យល់មែន”។

ប្រភព៖ដើមអម្ពិល

https://goo.gl/iP6DHA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា