បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានវិភាគឃើញថា គោលនយោបាយ៥០ម៉ឺនឬ១លានដុល្លារសម្រាប់ឃុំ-សង្កាត់របស់បក្សសង្គ្រោះជាតិ គឺអនុវត្តមិនកើតទេ នៅក្នុងរយៈពេលខ្លី ក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ។ ក៏ប៉ុន្តែ ទោះបីយ៉ាងនេះក្តី បើតាមមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក សុន ឆ័យ បញ្ជាក់ថា គោលនយោបាយផ្តល់លុយ៥០ម៉ឺន សម្រាប់មួយឃុំសង្កាត់នេះ គឺពិតជាអាចទៅរួច ដោយការលុបបំបាត់អំពើពុករលួយ, កាត់បន្ថយការចំណាយថ្នាក់ជាតិនិងថ្នាក់ក្រសួងស្ថាប័នធំៗ ព្រមទាំងបង្កើតតំបន់ទេសចរណ៍តាមឃុំសង្កាត់។ការអះអាងដូច្នេះ គឺធ្វើឡើងក្នុងវេទិកាជជែកពិភាក្សាជាមួយតំណាងគណបក្សនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកមិញនេះ។
ប្រភព៖RFI