ត្រឡប់ក្រោយ

អាជ្ញាធរ​រកឃើញថា អ្នកមាន​សិទ្ធិ​បោះឆ្នោត​៤​ម៉ឺន​នាក់​កំពុង​ទុក​អត្តសញ្ញាណ​បណ្ណ​នៅ​កន្លែង​បញ្ចាំ​

 

ខណៈ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ កាន់តែ​ខិតជិត​មកដល់ ប្រជាពលរដ្ឋ​ប្រមាណ​ជា ៤​ម៉ឺ​នាក់ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត បាន​យក​អត្តសញ្ញាណ​បណ្ណ ទៅ​ប្រគល់​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដើម្បី​ធ្វើជា​វត្ថុ​បញ្ចាំ​ក្នុងការ​ខ្ចីប្រាក់​។ នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។

លោក ហង្ស ពុទ្ធា បានឲ្យ​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ប្រមាណ ៤​ម៉ឺន​នាក់ អ្នកខ្លះ​បានទទួល​អត្តសញ្ញាណប័ណ្ណ​ពី​ធនាគារ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ​ហើយ​។ យ៉ាងណា​លោក មិនបាន​បញ្ជាក់​ពី​ចំនួន​ប្រជាពលរដ្ឋ ដែល​បានទទួល​អត្តសញ្ញាណ​បណ្ណ​ពី​ធនាគារ​ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឡើយ​។ 

ប្រភព៖​សារព័ត៌មាន​ថ្មីៗ

https://goo.gl/b2wGpe

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា