ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តី មិនជឿកូនបក្សតូចៗ និងសន្យាខ្យល់ទេ

 

 

រាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន  សែន បានចំអកចំអន់ថា សព្វថ្ងៃមិនជឿលើកូនបក្សតូចៗ និងការសន្យាខ្យល់របស់គណបក្សប្រឆាំងនោះទេ ព្រោះខ្លាចកម្ពុជា ធ្លាក់ក្នុងភាពអន្ដរាយ។

យោងតាមគេទំព័រហ្វសប៊ុក របស់ លោក ហ៊ុន សែន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា "យើងមិនជឿលើកូនបក្សតូចៗ និងការសន្យាខ្យល់ទេ… ព្រោះខ្លាចប្រទេសជាតិធ្លាក់ក្នងភាពអន្តរាយ ដែលនាំឲ្យខ្មែរ វេទនាដូចមុនទៀត"។លោកបន្ដទៀតថា បោះឆ្នោតឲ្យតែបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៅ ថ្ងៃទី ៤ មិថុនា ២០១៧ ខាងមុខនេះ។លោកថា គណបក្សប្រជាជនកម្ពុជា គឺឈ្នះជានិច្ច។ កម្ពុជាទាំងអស់គ្នា ស្រឡាញ់ ជឿទុកចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជា តែមួយគត់៕
 

ប្រភព៖ដើមអម្ពិល

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា