គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបានពាក្យបណ្ដឹងពីគណបក្សនយោបាយចំនួន៥៦ករណី ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១០ថ្ងៃនេះ។ តែយ៉ាងណា គ.ជ.ប នៅតែវាយតម្លៃថា ដំណើរការយុទ្ធនាការឃោសនាឆ្នាំនេះ មានភាពល្អច្រើនជាងឆ្នាំមុន។អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានឲ្យដឹងថា បណ្ដឹងទាំង៥៦នេះ ភាគច្រើនប្ដឹងដោយបេក្ខជនគណបក្សប្រជាជនកម្ពុជា ទៅលើគណបក្សសង្គ្រោះជាតិ ក្រោមអង្គហេតុបែបរិះគន់គ្នាដោយសម្តីធ្ងន់ៗ និងការជេរប្រមាថ បន្តុះបង្អាប់គ្នាជាដើម។បើតាមលោក ហង្ស ពុទ្ធា បណ្ដឹងខ្លះត្រូវបានដោះស្រាយនៅត្រឹមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់រួចហើយ លើកលែងតែពាក្យបណ្ដឹង៣ទៀត ដែលមិនអាចដោះស្រាយបាន ហើយបញ្ជូនឡើងមកដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់រាជធានី។
ប្រភព៖ថ្មីៗ