ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានថ្លែងថា ថារឿងបែកបាក់ជាតិ កន្លងមកដោយសារ អ្នកឈ្នះ ធ្វើបាបអ្នកចាញ់ ប្រសិនបើអ្នកឈ្នះ ចេះធ្វើឲ្យមានយុត្តិធម៌ ទាំងអស់គ្នា អត់មាននរណាឈឺចាប់ អត់មានការបែកបាក់គ្នានោះទេ។
ថ្លែងទៅកាន់អ្នកគាំទ្រ ក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោត នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ លោក កឹម សុខា បានឲ្យដឹងថា "រឿងបែកបាក់ជាតិ កន្លងមកគឺដោយសារ អ្នកឈ្នះធ្វើបាបអ្នកចាញ់ បើសិនអ្នកឈ្នះ ចេះធ្វើយ៉ាងណា ឲ្យមានយុត្តិធម៌ទាំងអស់គ្នា វាអត់មាន អាណាឈឺចាប់ អត់មានការ បែកបាក់គ្នាទេ ហើយមិនចង់ឲ្យខ្មែរ បែកបាក់គ្នាទៀត កុំចេះតែនិយាយតែមាត់" ។
ប្រភព៖ដើមអម្ពិល