ត្រឡប់ក្រោយ

គ.ជ.ប៖ បក្សនយោបាយ គួរអត់ធ្មត់រហូត ដល់ថ្ងៃបោះឆ្នោត ដើម្បីឲ្យពលរដ្ឋមានភាពកក់ក្ដៅ

 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា គ្រប់បក្សនយោបាយទាំងអស់ គួររក្សាភាពអត់ធ្មត់ រហូតដល់ថ្ងៃបោះឆ្នោត ដើម្បីឲ្យពលរដ្ឋ មានភាពកក់ក្ដៅ ក្នុងការសម្រេចចិត្ត ជ្រើសបក្សនយោបាយ ដែលខ្លួនពេញចិត្ត ។លោក ហង្ស ពុទ្ធា បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះថា ដំណើរការ នៃការឃោសនាបោះឆ្នោត នៅតែមានសភាពល្អប្រសើរ ជាធម្មតា ។ លោកមើលឃើញថា បក្សនយោបាយមាន ចំណុចពិសេស ក្នុងការមកពិគ្រោះជាមួយអាជ្ញាធរ និងគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ពិភាក្សាពីបញ្ហានានា ដើម្បីចៀសវាងការប្រឈម រវាងគ្នានិងគ្នា ។លោកបន្តថា "គណបក្សនយោបាយទាំងអស់ នៅក្នុងយុទ្ធនាការឃោសនានេះ មេត្តាអត់ធ្មត់ រហូតដល់ថ្ងៃបោះឆ្នោតតែម្ដង ដើម្បីឲ្យពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត គឺមានភាពកក់ក្ដៅ ក្នុងការសម្រេចចិត្តដោយខ្លួនឯង ជ្រើសរើសគណបក្សនយោបាយ ណាមួយដែលខ្លួនស្រឡាញ់ពេញចិត្ត" ។

ប្រភព៖ព័ត៌មានដើមអម្ពិល

https://goo.gl/TKjwO2

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា