អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតពីទឹកជំនន់ នៅខេត្តមួយចំនួន ហើយអាចពន្យារ ១ថ្ងៃ ឬ២ថ្ងៃ បើការិយាល័យនោះ ត្រូវទឹកជន់លិចធ្ងន់ធ្ងរ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ តែពន្យារពេល សម្រាប់តែការិយាល័យនោះតែប៉ុណ្ណោះ។ការថ្លែងបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានទឹកជំនន់ជន់លិចមូលដ្ឋាន ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តមួយចំនួន ក្រោយមានភ្លៀង ធ្លាក់ជាប់ៗគ្នា ពិសេសនៅខេត្តឧត្តរមានជ័យ ប៉ៃលិន បន្ទាយមានជ័យ ជាដើម។លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ប្រសិនបើមានការិយាល័យបោះឆ្នោតណា ដែលរងគ្រោះដោយសារទឹកជំនន់ គ.ជ.ប នឹងចល័តទីតាំងការិយាល័យបោះឆ្នោតនោះ ទៅកន្លែងផ្សេងដែលអាចដំណើរការបោះឆ្នោតបានជាធម្មតាតែម្តង។
ប្រភព៖Fresh news