ត្រឡប់ក្រោយ

CPP ៖ លោកនាយករដ្ឋមន្រ្តី អញ្ជើញបិទយុទ្ធនាការ ឃោសនា រកសំឡេងឆ្នោត មិនមែនមកពីខ្លាច ចាញ់ឆ្នោតនោះទេ

 

 

មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា បានធ្វើការបកស្រាយ ចំពោះការអញ្ជើញ បិទយុទ្ធនាការ ឃោសនា ស្វែងរកសំឡេងឆ្នោត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធាន គណបក្ស ប្រជាជនកម្ពុជា មិនមែនខ្លាច ចាញ់ឆ្នោត ដូចការលើកឡើង របស់អ្នកមួយចំនួននោះទេ ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានឆ្លើយតបនៅកាន់ អ្នកនយោបាយមួយចំនួន នាថ្ងៃទី៣១ ខែឧសភាថា មានអ្នកនយោបាយខ្លះ និងអ្នកវិភាគបែបលំអៀង ខ្លះបាននិយាយថា ការដែល លោក ហ៊ុន សែនចេញមុខធ្វើជាអធិបតី ក្នុងថ្ងៃបញ្ចប់យុទ្ធនាការ ឃោសនាបោះឆ្នោត ថ្ងៃទី២ ខែមិថុនា នេះ បញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា មានការព្រួយបារម្ភខ្លាំង ពីការចាញ់ឆ្នោត ដែលនឹងត្រូវបោះនាថ្ងៃទី ៤ មិថុនានេះ ។លោកបញ្ជាក់ថា « ការនិយាយបែបនេះ ដែលដាក់ទម្ងន់តែមកលើគណបក្សប្រជាជនកម្ពុជា ដោយសារពួកគេ លំអៀង ខាងនយោបាយរួចទៅហើយ ។

ប្រភព៖ដើមអម្ពិល

https://goo.gl/2nQvYP

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា