សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ ឧសភានេះ មិនអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិរបស់លោកកឹម សុខា ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យចាស់នោះទេ។ នេះគឺជាលទ្ធផលនៃកិច្ចប្រជុំរវាងគណបក្សសង្គ្រោះជាតិ គណៈកម្មការរៀបចំការបោះឆ្នោតក្រុង។ ប៉ុន្តែលោក ម៉ន ផល្លា ប្រធានគណបក្សសង្គ្រោះជាតិនៅតែអះអាងថា គណបក្សប្រឆាំងរបស់លោក នៅតែបន្តជួបជុំអ្នកគាំទ្រ១០ម៉ឺននាក់តាមគម្រោង។ សាលារាជធានីភ្នំពេញ បានលើកឡើងពីមូលហេតុសន្តិសុខដែលអាជ្ញាធរត្រូវការពារនៅពេលដែលក្បួននៃគណបក្សទាំងពីរហែឆ្លងកាត់គ្នា។
សម្រាប់គណបក្សសង្គ្រោះជាតិ ហេតុផលរបស់អាជ្ញាធរមិនអនុញ្ញាតឱ្យមានការជួបជុំនេះមិនអាចទទួលយកបានទេ។ សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិគ្រោងនឹងរៀបចំកម្លាំង១០ម៉ឺននាក់សម្រាប់ជួបជុំប្រគុំតន្ត្រីពេញមួយព្រឹកថ្ងៃទី០២ មិថុនា រួចទើបដង្ហែក្បួនធំនៅពេលរសៀល។
ប្រភព៖RFI