ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ នឹងដង្ហែក្បួនឃោសនាធំ ជាលើកចុងក្រោយ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២0១៧។ ប៉ុន្តែ នៅពេលព្រឹក គណបក្សសង្គ្រោះជាតិ នឹងមិនដង្ហែឡើយ ដោយរង់ចាំរហូតដល់ពេលថ្ងៃ ទើបចាប់ផ្តើមដង្ហែ។សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ចាប់ពីម៉ោង៧ព្រឹក នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២0១៧ អ្នកគាំទ្រនិងសកម្មជនគណបក្សសង្គ្រោះជាតិ នឹងទៅជួបជុំគ្នានៅទីលានប្រជាធិបតេយ្យចាស់ ក្បែររមណីយដ្ឋានវត្តភ្នំ ដើម្បីរៀបចំដង្ហែក្បួនឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នាអាណត្តិទី៤នេះ។ ប៉ុន្តែ លោក ម៉ន ផល្លា ប្រធានគណៈកម្មការប្រតិ្តបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ បានប្រាប់សារព័ត៌តមានថ្មីៗ នៅពេលព្រឹកគណបក្សសង្គ្រោះជាតិ នឹងមិនដង្ហែក្បួនឃោសនាឡើយ ពោលគឺ អ្នកគាំទ្រនិងសកម្មជនទាំងអស់ គ្រាន់តែទៅជួបជុំគ្នាប៉ុណ្ណោះ ដើម្បីស្តាប់សារនយោបាយរបស់ថ្នាក់ដឹកនាំ។
ប្រភព៖សារព័ត៌តមានថ្មីៗ