ត្រឡប់ក្រោយ

កងទ័ពប្រកាសមិនគាំទ្រសារនយោបាយ «បំពាក់អាវុធទំនើប» របស់លោក យឹម សុវណ្ណ និង ចាត់ទុកជាសារញុះញង់បង្កអសន្តិសុខ

 

កងទ័ពខ្មែរកំពុងឈរជើងការពារទឹកដីនៅទិសប្រាសាទព្រះវិហារ មិនគាំទ្រសារនយោបាយ «បំពាក់អាវុធទំនើបជូនកងទ័ពក្រោយពេលឈ្នះឆ្នោត» របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យ និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ គ្រាន់តែជាការសន្យាខ្យល់ និងជាការញុះញង់បង្កអសន្តិសុខប៉ុណ្ណោះ គ្មានថ្ងៃកងទ័ពជឿនោះឡើយ ហើយនៅតែគោរព និងការពារជាដាច់ខាតរាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។ការចេញមកទាត់ចោលសារនយោបាយរបស់គណបក្សប្រឆាំងនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីលោក យឹម សុវណ្ណ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត បានសន្យាថា ប្រសិនគណបក្សប្រឆាំងរបស់លោកឈ្នះ នឹងបំពាក់អាវុធទំនើបៗ ជូនដល់កងទ័ពកម្ពុជា។សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការដ្ឋានសន្តិភាពសម្តេចតេជោ៥មករាប្រាសាទព្រះវិហារ ដែល ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានចាត់ទុកសារនយោបាយនេះ គ្រាន់តែជាការសន្យាខ្យល់ និងញុះញង់បង្កអសន្តិសុខ នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ប្រភព៖ Fresh News

https://goo.gl/7jYxcv

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា