ត្រឡប់ក្រោយ

សេច​ក្ដី​ណែ​នាំ​រួម​បន្ថែម ចុះថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០១៧​ ស្ដីពី​ នីតិវិធី​នៃ​ការ​ស្នើ​សុំ​ និង​ការ​ចេញ​ឯក​សារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​​ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

 

ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដោយប្រើប្រាស់ឯកសារបញ្ជាក់អត្ដសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងមានឈ្នោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៦ ហើយមិនទាន់មានអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចយកឯកសារបញ្ជាក់អត្ដសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត យកទៅជូនគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត(គឃ សប) ផ្ទាល់ខ្លួន ដោយស្នើសុំឲ្យ គឃ សប បញ្ជាក់ពីការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចុះហត្ថលេខា បោះត្រា និងចុះកាលចរិច្ឆេទផ្ដល់សុពលភាព នៅលើឯកសារបញ្ជាក់អត្ដសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ដើម្បីប្រើក្នុងថ្ងៃបោះឆ្នោត។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា