ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាច បានអះអាងជាថ្មីថា ដរាបណានៅតែមានការជេរប្រមាថ និងការញុះញុងលាបពណ៌នៅក្នុងសង្គមខ្មែរនោះ ប្រភពនៃសង្គ្រាម និងការចលាចនៅតែមានសម្រាប់ប្រទេសកម្ពុជានៅឡើយ។ការអះអាងរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះត្រូវគេដឹងថា ធ្វើឡើងបន្ទាប់ពីសកម្មជនរបស់គណបក្សប្រឆាំង នៅតែប្រើប្រាស់ពាក្យសំដីជេរប្រមាថ ខ្វះសីលធម៌ លាបពណ៌គ្នាថា ជាអាយ៉ងយួនជាដើម ពិសេសនៅក្នុងដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។លោក ហ៊ុន សែន បញ្ជាក់តាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «តើចង់ភ្លក់រសជាតិនៃសង្គ្រាមនិងការព្រាត់ប្រាស់ទៀតឬទេ? នេះជាប្រធានបទសំរាប់ការបោះឆ្នោតនាពេលខាងមុខ ដែលត្រូវជ្រើសរើស រវាងសង្គ្រាមនិងសន្តិភាព។ ខ្ញុំនៅតែអះអាងថាបើនៅមានការជេរប្រមាថ ញុះញង់លាបពណ៌។ល។ ប្រភពនៃសង្គ្រាមនិងចលាចលនៅតែមានសម្រាប់កម្ពុជានៅឡើយ»។
ប្រភព៖Fresh news