ត្រឡប់ក្រោយ

ពលរដ្ឋ​ថា​នឹង​ទៅ​បោះឆ្នោត​ដោយ​គ្មាន​ការ​ភ័យខ្លាច​ក្រោយ​ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ

 

ពលរដ្ឋ​ម្ចាស់​ឆ្នោត​លើក​ឡើង​ថា ពួកគេ​នឹង​ប្រើ​សិទ្ធិ​បោះ​ឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​តាម​ឆន្ទៈ​ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​របស់​អ្នក​នយោបាយ​ឡើយ។ ការ​អះអាង​របស់​ពលរដ្ឋ​បែប​នេះ ស្រប​ពេល​មាន​ការ​អំពាវនាវ​នៃ​ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ប្រាប់​ពលរដ្ឋ​​កុំ​ឲ្យ​ចាញ់​សម្លុត​គណបក្ស​នយោបាយ​រឿង​បោះឆ្នោត។ទោះ​មាន​ការ​លើក​ឡើង​ដដែលៗ​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បើ​គណបក្ស​ចាញ់​ឆ្នោត​កើត​សង្គ្រាម​បង្ហូរ​ឈាម​ប្រជាពលរដ្ឋ​ដែល​សិទ្ធិ​បោះឆ្នោត​លើក​ឡើង​ស្រដៀងៗ​គ្នា​ថា ពួកគេ​មាន​ទំនុក​ចិត្ត​ថា សន្លឹក​ឆ្នោត​របស់​ពួកគេ​មិន​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ឡើយ។ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​យល់​ឃើញ​ដូច​នេះ ព្រោះ​ពួកគេ​ជឿជាក់​លើ​ការ​ធានា​របស់​ស្ដេច​ផែនដី​ដែល​ទ្រង់​អំពាវនាវ​តាមរយៈ​ព្រះរាជសារ​របស់​ព្រះអង្គ​ថា ការ​បោះឆ្នោត គឺ​ជា​ការ​បោះឆ្នោត​ដោយ​សម្ងាត់​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាបសង្កត់ ការ​គំរាមកំហែង ឬ​ការ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

ប្រភព៖FRA

https://goo.gl/6Ijjvg

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា