ត្រឡប់ក្រោយ

លោក យឹម សុវណ្ណ អំពាវនាវអ្នកគំាទ្រ គណបក្សសង្គ្រោះជាតិ ជួបជុំគ្នា នៅវត្តចាស់ជាយក្រុង

 

ថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោត ជ្រើសរើសមេឃុំ ចៅសង្កាត់ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ ​គណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់អ្នកគំាទ្រ ជួបជុំគ្នានៅវត្តចាស់ ដើម្បីហែរក្បួនបិទយុទ្ធនាការ បោះឆ្នោតក្នុងរាជធានីភ្នំពេញ។ការអំពាវនាវរបស់បក្សប្រឆំាងនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ ​ទើបគណបក្សសង្គ្រោះជាតិ បានយកវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ជាកន្លែងជួបជុំគ្នាវិញ នេះបើតាមការឲ្យដឹង ពីអ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ ។លោក យឹម សុវណ្ណ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ បានសរសេរលើហ្វេសប៊ុក កាលពីរសៀលថ្ងៃទី៣១ ឧសភា ថា “គណបក្សម្ខាងទៀត (គណបក្សប្រជាជនកម្ពុជា) និយាយថា អ្នកហែរក្បួនធំគេធ្វើនៅថ្ងៃទី២ មិថុនា  នៅរាជធានីភ្នំពេញ មានគ្នា ១៥០ ០០០នាក់ចូលរួម។ តើគណបក្សសង្រ្គោះជាតិយើង ​គួរមានអ្នកចូលរួមដង្ហែក្បួន ធំចុងក្រោយ នៅរាជធានីប៉ុន្មាននាក់ដែរ នៅថ្ងៃទី២ មិថុនា ខាងមុខនេះ? តើបងប្អូនជនរួមជាតិ ជាពិសេសប្អូនៗ យុវជន-យុវនារី បានត្រៀមលក្ខណៈហើយរឺនៅ ដើម្បីអញ្ជើញទៅចូលរួម ?យើងនឹងជួបជុំគ្នា ម៉ោង៧ព្រឹក ថ្ងៃទី២ មិថុនា នៅវត្តចាស់”។

ប្រភព៖ដើមអម្ពិល

https://goo.gl/AQDrEr

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា