លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ បានប្រកាសថា ដូរមេឃុំ គណបក្សប្រជាជនកម្ពុជា (CPP) ដាក់មេឃុំ CNRP តើវាចង្រៃអីពួកអស់ លោកដូរអ្នកអាក្រ ដាក់អ្នកល្អសោះ ។លោក បានថ្លែងក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី១ មិថុនាថា ពលរដ្ឋសម័យ ហ្វេសប៊ុក (facebook) លែងចាញ់បោក រាជរដ្ឋាភិបាល សព្វថ្ងៃ ទៀតហើយ CNRP ឈ្នះឆ្នោត និងគ្មានសង្គ្រោមនោះទេ ។CNRP អះអាងថា នៅពេលបក្សជាប់ឆ្នោត នឹងទំលាក់ថវិកា ៥០ម៉ឺនដុល្លារនៅក្នុង ឃុំ-សង្កាត់នីមួយៗនៅទូទាំងប្រទេស ខណៈថវិកាជាតិឆ្នាំ២០១៧ ត្រូវបានរដ្ឋសភាអនុម័ត ក្នុងការចំណាយប្រមាណជា ៥ពាន់លានដុល្លារ ៕
ប្រភព៖ដើមអម្ពិល