ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរម្លឹកដល់សមាជិក សមាជិកា គណបក្សរបស់ខ្លួន ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។សារនយោបាយរបស់លោក ហ៊ុន សែន ដែលអំពាវនាវឲ្យសមាជិក សមាជិកា បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើឡើងនៅក្នុងពិធីជួបជុំអ្នកគាំទ្រ ដើម្បីត្រៀមដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ។ ប្រមុខបក្សកាន់អំណាចរូបនេះ បានប្រាប់សមាជិកខ្លួនថា បើចង់ការពារបក្ស ត្រូវបោះឆ្នោតឲ្យបក្ស។« សមាជិកបក្ស ត្រូវបោះឆ្នោតឲ្យបក្ស បើមិនបោះឆ្នោតឲ្យបក្ស ចូលសមាជិកបក្សដើម្បីអ្វី»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ុន សែន។
ប្រភព៖ថ្មីៗ