ត្រឡប់ក្រោយ

មេដឹកនាំ​CPP៖ បើសិនជា​ខ្លួន​ឈ្នះ យកឈ្នះ​នោះ​ទៅ​ចុះ​!

 

លោក ហ៊ុន សែន បាន​អត្ថាធិប្បាយ​ជុំវិញ​ការលើកឡើង​របស់​បក្ស​ប្រឆាំង ដែលថា ខ្លួន​នឹង​ឈ្នះឆ្នោត​នៅពេល​ខាងមុខ​។ ប្រធាន​គណបក្សកាន់អំណាច​រូបនេះ ឆ្លើយតប​ថា ការយក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។«​បើសិនជា​ខ្លួន​ឈ្នះ យកឈ្នះ​នោះ​ទៅ​»​។ នេះ​ជា​សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទំនងជា​ផ្តាំ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅពេល​ជួបជុំ​អ្នកគាំទ្រ​ខ្លួន នៅ​ផ្លូវ ៦០ ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ មុន​ចេញ​យុទ្ធនា​ការឃោសនា​។ យ៉ាងណា​លោក ហ៊ុន សែន អះអាងថា «​ការយក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា មិនមែនជា​ល្បែង​កូនក្មេង​នោះទេ​»​។ ក៏ប៉ុន្តែ​សម្តេច ហ៊ុន សែន ប្រាប់​បក្សប្រឆាំង​ជាថ្មី​ម្តងទៀត​យ៉ាងនេះ​ថា​៖« បើ​ចាញ់​សូមកុំ​ឡាំប៉ា សូមកុំ​ចោទថា មនុស្ស​ចុះឈ្មោះ និង​បោះឆ្នោត​តិច​។ ច្បាប់​ថ្មី អាច​ប្តឹង​រំលាយ​គណបក្ស​បាន​»៕​

ប្រភព៖ថ្មីៗ

https://goo.gl/y6e3R4


ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា