ត្រឡប់ក្រោយ

លោក យឹម សុវណ្ណ​៖ សមិទ្ធផល​បច្ចុប្បន្ន ចេញពី​ការបង់ពន្ធ​របស់​រាស្ត្រ មិនមែន​របស់​បក្ស​ណាមួយ​

 

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ជួបជុំគ្នា នៅ​បរិវេណ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ដើម្បី​ត្រៀម​ហែ​ក្បួន​ឃោសនា​ធំ​នៅ​រសៀល​នេះ​។  អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ ដោយ​រិះគន់​គណបក្សកាន់អំណាច​ថា យក​សមិទ្ធផល​បច្ចុប្បន្ន​ដែល​កើតចេញពី​ការបង់ពន្ធ​របស់​ពល​រដ្ឋ ជា​របស់ខ្លួន​តែ​ម្នាក់​។លោក យឹម សុវណ្ណ លើកឡើងថា សមិទ្ធផល​ប​ច្ច​ប្បន្ន កើតចេញពី​ការ​ខំប្រឹង​បង់ពន្ធ​របស់​ប្រជារាស្ត្រ​ខ្មែរ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បញ្ជាក់​យ៉ាងនេះ​ថា​៖« បក្ស​មួយ​គេ​ថា សមិទ្ធផល​ទាំងអស់នោះ ជា​របស់គេ​ទាំងអស់​។ ចុះ​លុយ​របស់​ពលរដ្ឋ​មួយឆ្នាំៗ​រាប់ពាន់​លាន​យកទៅ​ណា​? រួច​ចាយ​អស់​អី​....? សមិទ្ធផល​ឯង​សោះ ឯង​ខំ​ចង់​ងាប់ បង់ពន្ធ ធ្វើ​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​។ រួច​មករក​ស៊ីថា ជា​របស់​ឯង​ម្នាក់ឯង​»​។​

ប្រភព៖ថ្មីៗ

https://goo.gl/RP2uR4

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា