ក្នុងយុទ្ធនាការបិទបញ្ចប់ នៃការឃោសនារកសំឡេងឆ្នោត នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រធានគណបក្សសង្រ្គោះជាតិ (CNRP)លោក កឹម សុខា បានថ្លែងថា បើបណ្ឌិតណាមួយថា CNRP មិនអាច ទំលាក់លុយ៥០ម៉ឺនដុល្លារ ក្នុង១ឃុំនោះ តែបណ្ឌិតCNRPនឹងធ្វើបាន នៅពេលជាប់ឆ្នោត។ក្នុងយុទ្ធនាការចេញពីវត្តចាស់ នៅត្រើយម្ខាង លោក កឹម សុខា បានថ្លែងទៀតថា បើបក្សជាប់ឆ្នោតនឹងមាន កញ្ចប់ថវិកាជាមធ្យមកន្លះលានដុល្លារ។លោកថា “កន្លះលានដុល្លារនេះ មិនមែនលុយ កឹម សុខា និងលុយឧកញ៉ាណាទេ គឺជាលុយជាតិ។ នឹងទំលាក់ នៅទាំង១៦៤៦ឃុំ ដើម្បីកាត់បន្ថយការចាយ ខ្ចះខ្ជាយនៅថ្នាក់ជាតិ ។ បក្សសង្រ្គោះជាតិ នឹងធ្វើបានគោល នយោបាយ របស់បក្សសង្រ្គោះជាតិ គឺជានយោបាយជាក់លាក់។ បណ្ឌិតណាថា ធ្វើមិនកើត តែបណ្ឌិតសង្រ្គោះ ជាតិធ្វើកើត”។
ប្រភព៖សារព័ត៌មានដើមអម្ពិល