ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្អាក​ផឹក និង​លក់​គ្រឿង​ស្រវឹង​

 

​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ពលរដ្ឋ​កុំ​ឲ្យ​លក់ និង​ផឹក​គ្រឿង​ស្រវឹង ចាប់ពី​ថ្ងៃស្អែក ថ្ងៃទី​៣ ខែមិថុនា និង​នៅ​ថ្ងៃទី​៤ ខែមិថុនា ដែលជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។

នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ចុងក្រោយ លោក ហ៊ុន សែន បាន​ថ្លែង​ពីលើ​វេទិកា​នៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែលើ បន្តថា​ការលក់ និង​ទទួលទាន​គ្រឿង​ស្រវឹង​រង់ចាំ​ថ្ងៃ​ចន្ទ​ក៏បាន​ដែរ​។ 
ការអំពាវនាវ​នេះ ដូច​ទៅនឹង​សេចក្ដីណែនាំ​ស្ដីពី​ការផ្អាក​លក់​គ្រឿង​ស្រវឹង​របស់​រដ្ឋាភិបាល នៅ​ថ្ងៃទី​២៨ ខែឧសភា​ដែរ​។ ការ​ពិសា​គ្រឿង​ស្រវឹង ដែល​រដ្ឋាភិបាល​មើលឃើញ​ថា អាច​បង្ក​ឲ្យ​មាន​អំពើហិង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម ការប្រព្រឹត្ត​បទល្មើស​នានា ឬ​ករណីខ្លះ​អាច​បណ្ដាល​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​៕

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/G7kgPo

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា