ក្នុងរយៈពេល១៤ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានប្រព្រឹត្តទៅបានល្អប្រសើរ និងបញ្ចប់ដោយជោគជ័យ ទោះបីជាមានបញ្ហាខ្លះៗកើតឡើងក៏ដោយ។ក្នុងពិធីរៀបចំព្រឹត្តិការណ៍ទូទៅ នៃការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយទាំង១២ ដែលបានដាក់បេក្ខជន ឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧នេះ មន្រ្តីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណបក្សទាំងពីរ មានភាពចាស់ទុំខាងនយោបាយ មានសណ្តាប់ធ្នាប់ល្អ ចេះអត់ធ្មត់ និងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងបង្កើតនូវបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាគួរឲ្យកត់សម្គាល់នោះទេ។
ប្រភព៖សារព័ត៌មានដើមអម្ពិល