អ្នកស្រី បូ រចនា ភរិយារបស់លោកបណ្ឌិតកែម ឡី នៅថ្ងៃសុក្រម្សិលមិញនេះ បានអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី ០៤ខែ ឧសភាខាងមុខនេះ ដើម្បីទទួលបានតុលាការឯករាជ្យ។នៅក្នុងសារសរសេរនៅលើទំព័រហ្វេសប៊ុក ដែលគេស្គាល់ថាជារបស់របស់លោកស្រី បូ រចនា លោកស្រីបានសរសេររំលឹកដល់អ្នកបោះឆ្នោតថាសន្លឹកឆ្នោតពលរដ្ឋ១សន្លឹកមានតម្លៃខ្លាំងណាស់សំរាប់ភូមិ ឃុំ និងប្រទេសជាតិដែលខ្លួនរស់នៅ។ លោកស្រីបញ្ជាក់ថាដើម្បីទទួលបានភាពយុត្តិធម៌ និងទទួលបានតុលាការឯករាជ្យត្រូវទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី ០៤ ខែឧសភា ខាងមុខនេះ។
ប្រភព៖VOD