គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) បានចេញលិខិតព្រមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលដឹកនាំដោយលោក ខឹម វាសនា។ ការព្រមាននេះ បានធ្វើឡើងក៏ព្រោះតែគណបក្សមួយនេះ បានប្រើប្រាស់ប្រព័ន្ធអនឡានធ្វើការផ្សព្វផ្សាយវាយប្រហារទៅលើគណបក្សនយោបាយផ្សេងទៀតនៅថ្ងៃហាមឃាត់នៃការធ្វើយុទ្ធនាការឃោសនា(ថ្ងៃស)។
គ ជ ប បានបញ្ជាក់ថា សកម្មភាពនេះជាការរំលោភច្បាប់ទាំងស្រុង ព្រោះថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយទាំងអស់ត្រូវបញ្ឈប់ ២៤ម៉ោងមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។ គ ជ ប អំពាវនាវឲ្យគណបក្សនេះ បញ្ឈប់សកម្មភាពខុសច្បាប់ជាបន្ទាន់ដើម្បីចៀសវាងវិធានការផ្លូវច្បាប់៕
ប្រភព៖សារព័ត៌មានថ្មីៗ