ត្រឡប់ក្រោយ

គណបក្សយុវជនកម្ពុជា៖ បាត់ទឹកដី និងបាត់ប្រទេស ដោយសារអ្នកនយោបាយ

 

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការបាត់បង់ទឹកដី និងបាត់ប្រទេសជាតិ ដោយសារតែ ភាពល្ងីល្ងឺរបស់អ្នកនយោបាយ ភ្លេចពីកំណើតក្រពើ។យោងតាមហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា “តាមពិតទៅខ្ញុំមិនមែនជាមនុស្ស ដែលមានចរិកញុះញង់ ដូចអ្នកនយោបាយមួយចំនួនទេ ប៉ុន្តែខ្ញុំមិនអស់ចិត្ត ចំពោះមេដឹកនាំនយោបាយ គណបក្សសង្រ្គោះជាតិ ដែលបានអនុញ្ញាតឲ្យជនជាតិដើមវៀតណាម មកធ្វើអ្នកកាន់ចង្កូត ប្រទេសកម្ពុជាទៅវិញ”។លោកបន្តថា ទោះបីជាជនជាតិដើមវៀតណាមម្នាក់នេះ ត្រូវបានបញ្ចូល ជាជនជាតិខ្មែរ ពីព្រះមហាក្សត្រក៏ដោយ ប៉ុន្តែចិត្តគំនិតរបស់ជនជាតិវៀតណាម ​មិនដែលបោះបង់ ក្នុងការលេបយកទឹកដីខ្មែរ ម្តងណាឡើយ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/ZA59Bo

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា