លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានអះអាងថា ប្រជាពលរដ្ឋសព្វថ្ងៃ បានគាំទ្រគណបក្សផ្សេងៗ យ៉ាងពេញទំហំ ក៏ប៉ុន្ដែដល់ពេលបោះឆ្នោត គឺបោះឲ្យ CNRP ដើម្បីជួយសង្គ្រោះ កម្ពុជាឲ្យរស់ឡើងវិញ។
ក្នុងវេទិកាថ្លែងអំណរគុណ ម្ចាស់ឆ្នោតនៅស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ លោក កឹម សុខា បានប្រសាសន៍ថា “គេថាសមាជិករបស់គេហ្នឹង អត់បោះឲ្យគេហ្នឹង ជិតពាក់កណ្ដាល ចឹងគេស្នើឲ្យថ្នាក់លើ ស្រាវជ្រាវពួកអ្នកអស់ហ្នឹង ដកចេញពីគណបក្សវិញ។ ពួកហ្នឹងជាពួកផ្ទៃរបស់ គណបក្សសង្គ្រោះជាតិទេ។ ខ្ញុំបានរបាយការណ៍បែបនេះ មួយចំនួននៅកម្ពុជា ចឹងមានន័យថា ប្រជាពលរដ្ឋ ដែលធ្វើការសព្វថ្ងៃនេះ ទោះបីនៅក្នុង គណបក្សណាក៏ដោយ ក៏គាំទ្រគណបក្សសង្គ្រោះជាតិដែរ និងបោះឆ្នោតឲ្យ គណបក្សសង្គ្រោះជាតិ” ។លោក កឹម សុខា បន្ដថា មានពលរដ្ឋគាំទ្រ CNRP យ៉ាងច្រើនបែបនេះ មកពី CNRP មានយុត្តិធម៌ជូនពលរដ្ឋ គ្រប់កាលៈទេសៈ ។ តែលោកថា មានបក្សមួយចំនួន បានឲ្យពលរដ្ឋទារលុយ កន្លះលានពីមេឃុំ CNRP ។
ប្រភព៖សារព័ត៌មានថ្មីៗ