ត្រឡប់ក្រោយ

បក្ស​ប្រឆាំង​នៅ​បាត់ដំបង ​ប្ដឹង​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ

 

បណ្តឹង​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ឃុំ​ចំនួន​ ២ ​ក្នុង​ខេត្ត​បាត់ដំបង​ត្រូវ​បាន​តំណាង​គណបក្ស​សង្គ្រោះជាតិ​ប្ដឹង​ជា​ផ្នែក​មួយ​នៃ​បណ្ដឹង​បឋម​ចំនួន​ ២០ ​របស់​គណបក្ស​ប្រឆាំង​ដែល​បាន​ប្ដឹង ខណៈ​បណ្ដឹង​ គជប ​ទទួល​បាន​ពី​គ្រប់​គណបក្ស​មាន​ជាង​ ៧០ ​ទាក់ទង​​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​លើក​នេះ​។ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បាត់ដំបង​លោក ជា ជេវ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ពី​ម្សិលមិញ​ថា​គណបក្ស​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ និង​ឃុំ​បឹងប្រាំ ស្រុក​បវេល រួច​ហើយ​កាលពី​ថ្ងៃ​ទី​ ៥ ខែ​មិថុនា​។លោក​ថា​ពាក្យ​បណ្តឹង​នេះ​ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​នៅ​តាម​ការិយាល័យ​មួយ​ចំនួន​ឡើង​វិញ​ដោយសារ​ពេល​រាប់​សន្លឹកឆ្នោត​ប្រធាន​ការិយាល័យ​បាន​ចាត់​ទុក​សន្លឹក​ឆ្នោត​ដែល​គាំទ្រ​ដល់​​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ថា​មិន​បាន​ការ​។លោក​ឲ្យ​ដឹង​ថា​សន្លឹក​ឆ្នោត​ខ្លះ​ត្រូវ​​បាន​ពលរដ្ឋ​គូស​លើ​សញ្ញា​គណបក្ស និង​ខ្លះ​គូស​ក្នុង​ប្រអប់​បួន​ជ្រុង​ធំ​តែ​ម្តង​ដោយ​មិន​បាន​គូស​ក្នុង​ប្រអប់​តូច​នោះ​​ទេ​។ ករណី​នេះ​លោក​ថា​សន្លឹក​ឆ្នោត​ទាំង​នោះ​គួរ​តែ​ចាត់​ទុក​បាន​ការ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/PsNjxW

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា