ត្រឡប់ក្រោយ

បេក្ខជន​ចៅសង្កាត់​ផ្សារកណ្តាល នៅ​ប៉ោយប៉ែត ថា​ខ្លួន​ជា​ខ្មែរ មិនមែន​វៀតណាម​ទេ​

 

អ្នកស្រី ឃុន ចន្ទី ដែលមាន​ប្រជាប្រិយភាព​តែ​ក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុណ្ណោះ ហើយ​បើ​យោងតាម​លទ្ធផល​ក្រៅផ្លូវការ បេក្ខជន​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ទទួល​សំឡេងគាំទ្រ​លើសគេ​សម្រាប់​តំណែង​ចៅសង្កាត់​អណ​ត្តិ​ទី​៤ ។ ក្រោយ​ការបោះឆ្នោត ឈ្មោះ​អ្នកស្រី​កាន់តែ​ល្បី ដោយសារ​តែមាន​ការលើក​ឡើង​ថា អ្នកស្រី​មាន​ដើមកំណើត​វៀតណាម ប៉ុន្តែ​សា​ម៉ី​ខ្លួន​បាន​បដិសេធ​។​ក្រោយ​រង​ការរិះគន់​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​ក បេក្ខជន​ចៅសង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បកស្រាយ​ថា អ្នកស្រី​រស់នៅ​លើទឹក​ដី​កម្ពុ​ជាជាង​៤០​ឆ្នាំ ហើយក៏​មិនមាន​សាច់ញាតិ​ជនជាតិ​វៀតណាម​ដែរ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ អ្នកស្រី ឃុន ចន្ទី បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្លាប់​ត្រូវបាន​គេ​យកឈ្មោះ​ខ្ញុំ​មក​វាយប្រហារ​ម្ដង​ជា​ពីរដង​ហើយ​ថា ជា​ជនជាតិ​វៀតណាម ជនជាតិ​យួន​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/TP1UiP

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា