ត្រឡប់ក្រោយ

លោ​ក ​កឹ​​ម​ សុ​ខា​ ​ថា​ ​ប​ក្សកា​ន់​អំ​ណា​ច​នឹង​ចា​​ញ់ឆ្នោ​ត​ក្នុ​ងកា​រ​បោះ​​ឆ្នោ​ត​ថ្នា​ក់ជា​តិ​ ​បើ​សិន​ហ៊ា​ន​យ​ក​មេ​ឃុំដែ​ល​ចា​ញ់​ឆ្នោត​ទៅ​តែង​​តាំ​ង​ជា​ទី​ប្រឹ​ក្សា ​ឬជា​ជំ​​នួយ​កា​រ​រ​ដ្ឋ​ម​ន្រ្តី​​​

 

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងលើកឡើងថា គណបក្សកាន់អំណាចប្រាកដណាស់ថា នឹងចាញ់ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំក្រោយនេះ ប្រសិនណាបើគណបក្សនេះហ៊ានយកមេឃុំរបស់ខ្លួនដែលចាញ់ឆ្នោតទាំងជិត៥០០រូបទៅតែងតាំងឱ្យមាន ឋានៈខ្ពស់ ដើម្បីបម្រើរដ្ឋាភិបាលនោះ ។លោក កឹម សុខា លើកឡើងថា ការតែងតាំងមេឃុំដែលចាញ់ឆ្នោតទៅធ្វើអ្វីមួយ នោះគឺជាសិទ្ធិរបស់គណបក្សកាន់
អំណាចខ្លួន ឯងតែប៉ុណ្ណោះ ។ ប៉ុន្តែកុំភ្លេចថា បើសិនជាមានការតែងតាំងមែន នោះនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោ
ជន៍ជាតិ និងផលប្រ យោជន៍របស់ប្រជាពលរដ្ឋ ព្រោះការតែងតាំងនេះ នឹងធ្វើឱ្យខាតបង់ដល់ទ្រព្យសម្បត្តិរបស់ជាតិ
យ៉ាងពិតប្រាកដ ។ ករណីនេះ អាចធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋកាន់តែខ្លាំង ៖ « 
គាត់យកផល
ប្រយោជន៍ប្រជាពលរដ្ឋ យកថវិការបស់ជាតិយកទៅធ្វើ អាហ្នឹងហើយជាបរាជ័យរបស់គាត់ កាន់តែធ្ងន់ ប្រជាពលរដ្ឋ
គេជាអ្នកវាយតម្លៃ ២០១៨
 »

ប្រភព៖VIM

https://goo.gl/1BcPsI

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា