ត្រឡប់ក្រោយ

CNRP ស្នើរដ្ឋាភិបាលទម្លាក់ថវិកា៥០ម៉ឺនដុល្លារក្នុងមួយឃុំ-សង្កាត់

 

គណបក្សសង្គ្រោះជាតិ (CNRP) ថានឹងស្នើទៅក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទម្លាក់​ថវិកាជាតិ​ចំនួន៥០​ម៉ឺន​ដុល្លារ​ឲ្យឃុំ-សង្កាត់​នីមួយៗ ទៅតាមគោលនយោបាយរបស់ខ្លួន ខណៈរដ្ឋសភាកំពុង​ធ្វើ​សេចក្តី​ព្រាង​​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨។​​

ការបញ្ជាក់ឡើងវិញនេះធ្វើឡើងម្តងទៀតនៅពេលអ្នកសារព័ត៌មានសួរអ្នកតំណាងរាស្ត្របន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លើការពិនិត្យសំណើសុំអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ចកម្ម» និង​ «សេចក្តី​ស្នើច្បាប់ស្តី​ពីកា​របោះ​ឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធសភា» ថ្ងៃទី៨ មិថុនា ២០១៧ នៅរដ្ឋសភាជាតិ។លោក យ៉ែម បុញ្ញារិទ្ធិ អ្នកនាំពាក្យតំណាងរាស្ត្រសំឡេងភាគតិចនៅរដ្ឋសភា មានប្រសាសន៍ថា គណបក្ស​សង្រ្គោះ​ជាតិ​នឹងស្នើទៅក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ ត្រៀមថវិកាជាតិយកទៅអភិវឌ្ឍន៍ភូមិឃុំ ​បើទោះ​ជាគណ​បក្ស​កាន់អំណាច​មិនយល់​ព្រម​ក៏ដោយ។

ប្រភព៖VOD

https://goo.gl/njcosG

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា