ត្រឡប់ក្រោយ

គណបក្សប្រជាជន ដាក់វិធានការ ក្រោយទទួលលទ្ធផល បោះឆ្នោតបឋម

 

គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពីកិច្ចការ ជាអាទិភាពមួយចំនួនចំពោះមុខ ក្រោយពីមានលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ  សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា។យោងតាមសេចក្តីណែនាំ របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី០៧ មិថុនាបានឲ្យដឹងថា គណៈអចិន្រ្តៃយ៍នៃ  គណៈកម្មាធិការកណ្តាល វាយតម្លៃជារួមថា លទ្ធផលបឋម គឺជោគជ័យដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតឆ្នាំ២០០៧នេះ ដែលស្តែងតាមរយៈ ចំណុចមួយចំនួនគឺ គណបក្សប្រជាជនកម្ពុជា នៅតែបន្តគ្រប់គ្រងតំណែងមេឃុំ ចៅសង្កាត់ ចំនួនជាង ១១៥០ ស្មើនឹងជាង៧០%ឬជាង ២/៣ នៃឃុំ សង្កាត់សរុបទូទាំងប្រទេស ចំនួន១៦៤៦ឃុំ សង្កាត់ ចំណែកឯគណបក្សដទៃ ទទួលបានតំណែងមេឃុំ ចៅសង្កាត់ប្រមាណត្រឹម ៣០% ឬក្រោម ១/៣ ប៉ុណ្ណោះនៃតំណែងមេឃុំ ចៅសង្កាត់ទូទាំងប្រទេស។

 ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/Cs4jWc

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា