ត្រឡប់ក្រោយ

គ.ជ.ប ចាប់ផ្ដើមរាប់សន្លឹកឆ្នោត​នៃការិយាល័យ​ចំនួន២៣ឡើងវិញ ស្ថិតក្នុងឃុំដូង ខេត្តស្វាយរៀង

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកការរាប់សន្លឹកឆ្នោតឡើងវិញ នៃការិយាល័យបោះឆ្នោតចំនួន ២៣ការិយាល័យ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅស្ដីការរបស់ខ្លួន។ការរាប់សន្លឹកឆ្នោតនៅឃុំដូង បានបង្ហាញថា គណបក្សសង្គ្រោះជាតិទទួលបាន ២,៥៩៩សំឡេង រីឯគណបក្សប្រជាជនកម្ពុជាទទួលបាន ២,៥៩៦សំឡេង គណបក្សប្រជាជនក៏ប្ដឹងទៅ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត (PEC)។ ក្រោយការរាប់នៅ PEC គណបក្សប្រជាជនកម្ពុជា កើនបាន ៦សំឡេង រីឯគណបក្សសង្គ្រោះជាតិ កើនបាន ២សំឡេង ពោលគណបក្សប្រជាជនកម្ពុជា ជាអ្នកឈ្នះវិញ។

ប្រភព៖Fresh news

https://goo.gl/kvdhwz

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា