ក្រោយពីក្រុមការងាររបស់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប) បានចាប់ផ្តើម រាប់សន្លឹក ឆ្នោត ចំនួន២៣ការិយាល័យ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានមួយ សន្ទុះ ធំ គឺសន្លឹកឆ្នោត១សន្លឹកមានបញ្ហាកើតឡើង ដោយសារគណបក្សសង្រ្គោះជាតិ(CNRP)តវ៉ា។ការតវ៉ានេះ កើតចេញពីក្រុមរាប់សន្លឹកឆ្នោយកសន្លឹកឆ្នោតនេះ ដែលអ្នកបោះឆ្នោតគូសមិនចំក្នុង ប្រអប់របស់គណបក្សប្រជាជនកម្ពុជា(CPP)យកជាបានការ។តាមការកំណត់ត្រារបស់ក្រុមការងាររាប់សន្លឹកឆ្នោត បានឲ្យដឹងថា សន្លឹកឆ្នោត១សន្លឹកដែលមានគូសសញ្ញានៅខាងមុខចំគណបក្សប្រជាជនកម្ពុជា ខាងខ្នងសន្លឹកឆ្នោត៥ ចំណុចដោយមានគូសលើត្រាសម្ងាត់ផង។
ប្រភព៖សារព័ត៌មានដើមអម្ពិល