ត្រឡប់ក្រោយ

លោក កឹម សុខា៖ទៅថ្ងៃអនាគត មានតែបក្សពីរ ដែលប្រកួតប្រជែងគ្នា

 

ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានលើកឡើងថា ទៅថ្ងៃអនាគតប្រទេសកម្ពុជា មានតែគណបក្សកាន់អំណាច និងបក្សប្រឆាំងប៉ុណ្ណោះ ដែលជាដៃគូប្រកួតប្រជែងជាមួយគ្នា ។ ទោះបីជាលោក មិនបញ្ចេញចំឈ្មោះ គណបក្សនោះក៏ដោយ ប៉ុន្តែគ្មានបក្សណា ក្រៅពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នោះទេ។ក្នុងវេទិកាថ្លែងអំណរ គុណម្ចាស់ឆ្នោត នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្ដម កឹម សុខា បានមានប្រសាសន៍ថា បក្សកាន់អំណាច និយាយថា មានសន្តិភាព និងមានការអភិវឌ្ឍ ហើយឃើញមានសន្តិភាពមែន អភិវឌ្ឍន៍មែន ប៉ុន្តែមិនទាន់គ្រប់ជ្រុងជ្រោយ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/39vEaK

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា