មន្ត្រីនាំពាក្យគណបក្សកាន់អំណាច បានលើកឡើងថា គណបក្សប្រឆំាង បានយល់សុបិន្ត អស់រយៈពេលជាង២០ឆ្នាំមកហើយ ក្នុងការកាន់កាប់អំណាច ដឹកនាំរាជរដ្ឋាភិបាល។ការលើកឡើងនេះ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សប្រឆំាង ទំាងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ រហូតមកដល់លោក កឹម សុខា ប្រធានបក្សនាពេលបច្ចុប្បន្នថា ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខគណបក្សនឹងឈ្នះដឹកនំារាជរដ្ឋាភិបាល។ដូចជាការឆ្លើយតបរបស់ថ្នាក់ដឹកនាំគណបក្សប្រឆំាង លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១២ មិថុនាថា ការប៉ុនប៉ងកាន់អំណាច នាឆ្នាំ២០១៨ របស់គណបក្សសង្គ្រោះជាតិ គឺជាការយល់សុបិន្ត មិនអាចក្លាយជាការពិត។
ប្រភព៖សារព័ត៌មានថ្មីៗ