លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា នៅគណបក្ស ដឹកនាំប្រទេស ឬកាន់កាប់អំណាចនោះ លោកនឹងបង្រួបបង្រួមជាតិ គ្រប់និន្នាការនយោបាយទំាងអស់ ។ ថ្លែងក្នុងពិធីថ្លែងអំណរគុណ ម្ចាស់ឆ្នោតនៅស្រុកបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ មិថុនា លោក កឹម សុខា បញ្ជាក់ថា “គណបក្សសង្គ្រោះជាតិ គឺប្រកាន់ខ្ជាប់មិនគុំកួន មិនយកខ្មែរណាធ្វើជាសត្រូវ ។ គណបក្សសង្គ្រោះជាតិឈ្នះ គឺខ្មែរទំាងអស់គ្នាជាអ្នកឈ្នះ។ បងប្អូនយើងដឹងហើយថាកម្ពុជា យើងកាលពីសម័យដើម មានភាពល្បីល្បាញណាស់ ប៉ុន្តែភាពល្បីល្បាញនេះ បានបាត់បង់ និងសាបសូន្យបន្តិចម្តងៗ ។ ដូច្នេះខ្ញុំសូមជម្រាបថា គណបក្សសង្គ្រោះជាតិ មានគោលបំណងធំបំផុត គឺឲ្យមានការរូបរួមជាតិ ឲ្យបានជាដាច់ខាត” ។
ប្រភព៖សារព័តមានដើមអម្ពិល