ត្រឡប់ក្រោយ

អ្នក​គាំទ្រ CNRP ម្នាក់​ត្រូវ​បាន​ចាប់​​ខ្លួន​រឿង​ចុះ​ហត្ថលេខា​ជំនួស​មេភូមិ

 

 

បុរស​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ក្នុង​ភូមិ​អន្លង់ល្វា ឃុំ​តាមឹម ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ករណី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ខុស​ច្បាប់​ជំនួស​មេភូមិ​ដែល​មិន​នៅ​ផ្ទះ​ដោយសារ​មាន​ការ​ពឹង​ពី​អ្នកភូមិ​។លោក ទុយ ចាន់ អាយុ​ ៧០ ​ឆ្នាំ​រស់នៅ​ក្នុង​ឃុំ​វត្តតាមឹម​ជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ជាច្រើន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​ ៤ មិថុនា​ឆ្នាំ​ ២០១៧​។លោក ទុយ ម៉ៅ ជា​កូនប្រុស​របស់​លោក ចាន់ បាន​ថ្លែង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា​៖ «​នៅ​វេលា​ម៉ោង​ ៩ ​ព្រឹក នគរបាល​ឃុំ​បាន​មក និង​បាន​នាំ​ខ្លួន​គាត់​ទៅ​ប៉ុស្តិ៍​...​ប៉ុន្តែ​ឥឡូវ​នេះ​គាត់​នៅ​តុលាការ​»​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/4yVy7S

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា