ជារឿងគួរឲ្យភ្ញាក់ផ្អើលថ្មីមួយទៀតហើយសម្រាប់ថ្ងៃនេះ, រាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញ ស.ជ.ណ ថ្មី ដោយលុប ស.ជ.ណ ចាស់ ដែលរារាំងការ វិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ, នេះបើយោងតាមសេចក្តីជូនដំណឹងថ្មីរបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ។នៅក្នុងសេចក្តីដំណឹងថ្មី ដែលជម្រាបជូននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលសម្រេចលុបេចោលនូវលិខិតលេខ១៥១របក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីបុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ»។
ប្រភព៖បណ្តាញព័ត៌មាន Fresh News