លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានលាលែងចេញពីតំណែង និង កំពុងនិរទេសខ្លួន នៅក្រៅប្រទេសនោះ អះអាងថា លោកព្យាយាមរកមធ្យោបាយវិលត្រឡប់មកកម្ពុជាវិញឲ្យបានមុនបោះឆ្នោតឆ្នាំ ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃអង្គារម្សិលមិញ លោក សម រង្ស៊ី ថា លោកនឹងមកកម្ពុជាវិញ ដើម្បីប្រកួតប្រជែងជាមួយលោក ហ៊ុន សែន គឺចូលរួមឃោសនារកសំឡេងឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។លោក សម រង្ស៊ី ដែលកំពុងរុំព័ទ្ធដោយបណ្តឹងរបស់រដ្ឋាភិបាលនោះ ក៏ធ្លាប់ចូលមកកម្ពុជាមុនការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលពេលនោះលោកក៏ជាប់បណ្តឹងនៅតុលាការដែរ។ ទោះយ៉ាងណាលោក សម រង្ស៊ី ក៏ធ្លាប់ប្រកាសថា នឹងចូលមកកម្ពុជាវិញមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះដែរ ប៉ុន្តែខកខានវិញ៕
ប្រភព៖VOD